ព្រះត្រៃបិដក ភាគ ២៦

បុរស​នោះ​ ​គប្បី​និយាយប្រាប់​នូវ​ភាព​ ​នៃ​ស្រុក​ ​ឬ​និគម​នោះ​ ​ដែល​ជា​ដែន​មាន​សេចក្តី​ក្សេមក្សាន្ត​ផង​ ​ជា​ដែន​មាន​ភិក្ខាហារ​ ​ដ៏​សម្បូណ៌​ផង​ ​ជា​ដែន​មិន​មាន​អាពាធ​ផង​ ​ដល់​បុរស​នោះ​។​ ​ម្នាល​សុ​នក្ខត្ត​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​តើ​បុរស​នោះ​ ​គប្បី​ស្តាប់​ពាក្យសំដី​ ​របស់​បុរស​នោះ​ ​ផ្ចង់​ត្រចៀក​ស្តាប់​ ​តាំងចិត្ត​ដើម្បី​ដឹង​ ​គប់​រក​នូវ​បុរស​នោះ​ផង​ ​ដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​នោះ​ផង​ ​ដែរ​ឬ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​សុ​នក្ខត្ត​ ​ហេតុ​ដែល​នាំឲ្យ​បុរស​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​ ​រមែង​មាន​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​សុ​នក្ខត្ត​ ​បុរស​បុគ្គល​ ​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​ក្នុង​លោកាមិសៈ​ ​តែ​ហា​និយាយឡើង​ ​រមែង​ប្រមៀល​ទៅ​រក​កាមគុណ​ផង​ ​បុរស​បុគ្គល​នោះ​ ​តែង​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ហេតុ​ដែល​ប្រព្រឹត្តទៅ​ ​តាម​កាមគុណ​នោះ​ផង​ ​តែង​គប់​រក​ ​នូវ​បុរស​បែប​នោះ​ផង​ ​តែង​ដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​ ​ឯ​ពាក្យសំដី​ ​ដែលគេ​និយាយ​ ​ប្រកប​ដោយ​អានេ​ញ្ជ​សមាបត្តិ​ ​បុរស​បុគ្គល​នោះ​ ​មិន​ចង់​ស្តាប់​ផង​ ​មិន​ផ្ចង់​ត្រចៀក​ផង​ ​មិន​តាំងចិត្ត​ ​ដើម្បី​ដឹងផង​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636831706154145938
ទៅកាន់ទំព័រ៖