ព្រះត្រៃបិដក ភាគ ២៦
មិនគប់រក នូវបុរសបែបនោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ បុរសបុគ្គលនោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ ឱនទៅក្នុងលោកាមិសៈ ដោយប្រការដូច្នេះ។
[៧២] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត ពាក្យសំដីបុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ តែហានិយាយឡើង រមែងប្រមៀលទៅរកអានេញ្ជសមាបត្តិនោះ បុរសបុគ្គលនោះ រមែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមអានេញ្ជសមាបត្តិនោះផង តែងគប់រក នូវបុរសនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ចំណែកខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយលោកាមិសៈ បុរសបុគ្គលនោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែបនោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ស្លឹកឈើទុំ មានពណ៌លឿង ជ្រុះចេញចាកទងហើយ មិនគួរដើម្បីនៅខៀវខ្ចីទៀតបានឡើយ
ID: 636831706428241615
ទៅកាន់ទំព័រ៖