ព្រះត្រៃបិដក ភាគ ២៦
ម្នាលសុនក្ខត្ត ដូចដុំថ្មក្រាស់ បែកចេញជាពីរភាគ មិនជាប់គ្នាវិញបាន យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែងបែកចេញអំពីការប្រកបក្នុងអានេញ្ជសមាបត្តិ ក៏យ៉ាងនោះឯង។ បុរសបុគ្គលនោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ប្រាសចាកការប្រកប ក្នុងអានេញ្ជសមាបត្តិហើយ ដោយប្រការដូច្នេះ។
[៧៤] ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ តែហានិយាយឡើង តែងប្រមៀលទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង តែងគប់រកនូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ទោះបីសំដី ដែលគេនិយាយ ប្រកបដោយអាកិញ្ចញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គលនោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតំកល់ចិត្តដើម្បីដឹងផង
ID: 636831707042886771
ទៅកាន់ទំព័រ៖