ព្រះត្រៃបិដក ភាគ ២៦
មិនគប់រកនូវបុរសបែបនោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ប្រៀបដូចបុរសបរិភោគរួចហើយ គប្បីចោលនូវភោជន ជាទីគាប់ចិត្ត។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ម្នាលសុនក្ខត្ត បុរសនោះ តើគប្បីមានសេចក្តីប្រាថ្នា ក្នុងភត្តនោះទៀត ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រាថ្នាក្នុងភត្ត របស់បុរសនោះ មិនមានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះភត្តនោះ គេសន្មតថា ជារបស់បដិកូល។ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងខ្ជាក់ចោល នូវការប្រកប ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិនោះ ក៏មានឧបមេយ្យ យ៉ាងនេះឯង។ បុរសបុគ្គលនោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ ឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ ប្រាសចាកការប្រកបដោយអាកិញ្ចញ្ញាយតនសមាបត្តិហើយ ដោយប្រការដូច្នេះ។
[៧៥] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃ រមែងមាន។ ម្នាលសុនក្ខត្ត បុគ្គល ដែលមានអធ្យាស្រ័យ ឱនទៅរកព្រះនិព្វាន ដោយប្រពៃ តែហានិយាយឡើង តែងប្រមៀលទៅរកព្រះ
ID: 636831707285980675
ទៅកាន់ទំព័រ៖