ព្រះត្រៃបិដក ភាគ ២៦

និព្វាន​នោះ​ផង​ ​បុរស​បុគ្គល​នោះ​ ​រមែង​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ហេតុ​ដែល​ប្រព្រឹត្តទៅ​ ​តាម​ព្រះនិព្វាន​នោះ​ផង​ ​គប់​រក​នូវ​បុរស​បែប​នោះ​ផង​ ​តែង​ដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​ ​ទោះបី​សំដី​ ​ដែលគេ​និយាយ​ ​ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​ក៏​បុរស​បុគ្គល​នោះ​ ​មិន​ចង់​ស្តាប់​ផង​ ​មិន​ផ្ចង់​ត្រចៀក​ផង​ ​មិន​តំ​កល់​ចិត្ត​ដើម្បី​ដឹងផង​ ​មិន​គប់​រក​នូវ​បុរស​បែប​នោះ​ផង​ ​មិនដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​។​ ​ម្នាល​សុ​នក្ខត្ត​ ​ដើមត្នោត​កំបុត​ចុង​ ​មិន​គួរ​ដើម្បី​ដុះ​លូតលាស់​ឡើង​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​សុ​នក្ខត្ត​ ​បុរស​បុគ្គល​ ​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ ​រមែង​ផ្តាច់ផ្តិល​ ​នូវ​ការ​ប្រកប​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​ក្របែល​ ​គាស់រំលើង​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​ ​តទៅមុខ​ទៀតហើយ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បុរស​បុគ្គល​នោះ​ ​បណ្ឌិត​គប្បី​ដឹង​ថា​ ​ជា​អ្នកមាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ ​ប្រាសចាក​ការ​ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636831707610689247
ទៅកាន់ទំព័រ៖