ព្រះត្រៃបិដក ភាគ ២៦
[៧៦] ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែងកម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់ហើយ ទោសជាពិស គឺអវិជ្ជា ក៏អាត្មាអញ បាននាំចេញហើយដែរ អាត្មាអញ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃហើយ សេចក្តីត្រិះរិះយ៉ាងនេះ ដូច្នេះជាដើម ជាសេចក្តីត្រិះរិះមានប្រយោជន៍ ក៏រមែងមាន។ តែភិក្ខុនោះ បែរជាប្រកបរឿយៗ នូវអារម្មណ៍ មិនជាទីសប្បាយ សម្រាប់អ្នកដែលមានអធ្យាស្រ័យ ឱនទៅរកព្រះនិព្វាន ដោយប្រពៃ។ គឺ ប្រកបរឿយៗ នូវរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេងមិនជាទីសប្បាយ ដោយសោតៈ ប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយដោយកាយ ប្រកបរឿយៗ នូវធម៌មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ ប្រកបរឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ ប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ
ID: 636831707874354328
ទៅកាន់ទំព័រ៖