ព្រះត្រៃបិដក ភាគ ២៦
អ្នកគួរបរិភោគតែភោជន ដែលជាទីសប្បាយ អ្នកកុំបរិភោគភោជនមិនជាទីសប្បាយ ឲ្យដំបៅរីកឡើយ អ្នកគួរលាងដំបៅ តាមកាលដ៏សមគួរផង គួរលាបមុខដំបៅ តាមកាលដ៏សមគួរផង អ្នកកុំមិនលាងដំបៅ តាមកាលដ៏សមគួរ កុំមិនលាបមុខដំបៅ តាមកាលដ៏សមគួរ ឲ្យមុខដំបៅដែលមានខ្ទុះ និងឈាមរុំជិតឡើយ អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ ឲ្យលំអងធូលី រុំមុខដំបៅឡើយ នែបុរសដ៏ចម្រើន អ្នកត្រូវនៅរក្សាដំបៅ ត្រូវនៅផ្សះដំបៅចុះ។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សររបស់អាត្មាអញ ពេទ្យបានដកយកចេញហើយ ពិសជាទោស ពេទ្យបាននាំចេញ ឥតមានសេសសល់ហើយ ល្មមមិនមានអន្តរាយ ដល់អាត្មាអញហើយ។ បុរសនោះ ក៏បរិភោគភោជន មិនជាទីសប្បាយផង កាលដែលបុរសនោះ បរិភោគភោជនមិនជាទីសប្បាយ ដំបៅក៏ដរ រីកឡើង ទាំងមិនលាងដំបៅ តាមកាលដ៏សមគួរ
ID: 636831709450134458
ទៅកាន់ទំព័រ៖