ព្រះត្រៃបិដក ភាគ ២៦
ទាំងមិនលាបមុខដំបៅ តាមកាលដ៏សមគួរ កាលដែលបុរសនោះ មិនលាងមុខដំបៅ តាមកាលដ៏សមគួរ មិនលាបដំបៅ តាមកាលដ៏សមគួរ ខ្ទុះ និងឈាម ក៏រួបរឹតស្ទះមុខដំបៅ បុរសនោះ ប្រកបរឿយៗ នូវការដើរហាលខ្យល់ និងកំដៅថ្ងៃ កាលដែលបុរសនោះ ប្រកបរឿយៗ នូវការដើរហាលខ្យល់ និងកំដៅថ្ងៃ លំអងធូលី ក៏រុំមុខដំបៅ បុរសនោះ ឈ្មោះថា មិនរក្សាដំបៅផង មិនផ្សះដំបៅផង បុរសនោះ មិនបាននាំចេញនូវវត្ថុមិនស្អាត និងពិសជាទោស ដែលនៅសេសសល់ ព្រោះកិរិយាមិនជាទីសប្បាយនេះឯង មុខដំបៅទើបដរឡើង ដោយហេតុទាំងពីរនោះ។ បុរសនោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខ ស្ទើរតែមរណៈ ដោយដំបៅដែលដរឡើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសុនក្ខត្ត មានឧបមេយ្យដូចហេតុដែលនាំឲ្យភិក្ខុរូបខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែងកម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ
ID: 636831709677297451
ទៅកាន់ទំព័រ៖