ព្រះត្រៃបិដក ភាគ ២៦
សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់ហើយ ទោសជាពិស គឺអវិជ្ជា អាត្មាអញ បាននាំចេញហើយ អាត្មាអញ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃហើយ សេចក្តីត្រិះរិះយ៉ាងនេះ ដូច្នេះជាដើម ជាការមានប្រយោជន៍។ តែភិក្ខុនោះ បែរជាប្រកបរឿយៗ នូវអារម្មណ៍មិនជាទីសប្បាយ សម្រាប់អ្នកដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃ គឺ ប្រកបរឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេងមិនជាទីសប្បាយ ដោយសោតៈ ប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ ប្រកបរឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ ប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈ ក៏គ្របសង្កត់ចិត្ត។
ID: 636831709894489873
ទៅកាន់ទំព័រ៖