ព្រះត្រៃបិដក ភាគ ២៦
ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខ ស្ទើរតែមរណៈ។ ម្នាលសុនក្ខត្ត ពាក្យថា មរណៈ នេះ សំដៅយកភិក្ខុ ដែលពោលលាសិក្ខា ក្នុងវិន័យ របស់ព្រះអរិយៈ ហើយទៅប្រព្រឹត្តខ្លួន ជាបុគ្គលថោកទាបវិញ។ ម្នាលសុនក្ខត្ត ពាក្យថា ទុក្ខ ស្ទើរតែមរណៈ នេះ សំដៅយកភិក្ខុ ដែលត្រូវអាបត្តិណាមួយ ដែលនាំឲ្យសៅហ្មងព្រម។
[៧៧] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែងកម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់ហើយ ទោសជាពិស គឺអវិជ្ជា អាត្មាអញ បាននាំចេញហើយ អាត្មាអញ មានអធ្យាស្រ័យ ឱនទៅរកព្រះនិព្វាន ដោយប្រពៃហើយ ដូច្នេះ រមែងមាន។ កាលដែលគេកំពុងមានអធ្យាស្រ័យ ឱនទៅរកព្រះនិព្វានដោយប្រពៃ ភិក្ខុនោះ
ID: 636831710634172181
ទៅកាន់ទំព័រ៖