ព្រះត្រៃបិដក ភាគ ២៦
មិនប្រកបរឿយៗ នូវអារម្មណ៍ មិនជាទីសប្បាយ សម្រាប់បុគ្គលអ្នកមានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃឡើយ គឺ មិនប្រកបរឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេងមិនជាទីសប្បាយ ដោយសោតៈ មិនប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយដោយកាយ មិនប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ មិនប្រកបរឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ មិនប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈ ក៏មិនគ្របសង្កត់ចិត្ត។ លុះភិក្ខុនោះ មិនត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខ ស្ទើរតែមរណៈទេ។ ម្នាលសុនក្ខត្ត ដូចបុរសត្រូវសរ ដែលត្រាំដោយថ្នាំពិស ជ្រាបជោកជាំហើយ។
ID: 636831710880926294
ទៅកាន់ទំព័រ៖