ព្រះត្រៃបិដក ភាគ ២៦

មិត្រ​អាមាត្យ​ ​ញាតិសាលោហិត​ ​របស់​បុរស​នោះ​ ​គប្បី​ឲ្យ​ពេទ្យ​វះ​ ​អ្នកស្ទាត់ជំនាញ​រក្សា​។​ ​ពេទ្យ​វះ​អ្នកស្ទាត់ជំនាញ​នោះ​ ​គប្បី​វះ​នូវ​មុខ​ដំបៅ​ ​របស់​បុរស​នោះ​ ​ដោយ​សស្ត្រា​ ​លុះ​វះ​នូវ​មុខ​ដំបៅ​ ​ដែល​មាន​សរ​ ​ដោយ​គ្រឿង​សស្ត្រា​រួចហើយ​ ​គប្បី​រាវរក​សរ​ ​ដោយ​គ្រឿង​សម្រាប់​រាវរក​ ​លុះ​រាវរក​សរ​ ​ដោយ​គ្រឿង​សម្រាប់​រាវរក​រួចហើយ​ ​គប្បី​ដកចេញ​នូវ​សរ​ ​ដែល​មានពិស​ជា​ទោស​ ​មិន​ឲ្យ​មាននៅ​សេសសល់​ ​ពេទ្យ​វះ​នោះ​ ​ក៏​ដឹង​ថា​ ​មិន​មានពិស​ ​នៅ​សេសសល់​ទេ​។​ ​ពេទ្យ​វះ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចម្រើន​ ​សរ​របស់​អ្នក​ ​យើង​បាន​ដកចេញ​ហើយ​ ​ពិស​ជា​ទោស​ ​យើង​បាន​នាំចេញ​ ​ឥតមាន​សេសសល់​ឡើយ​ ​ល្មម​មិន​មាន​សេចក្តី​អន្តរាយ​ ​ដល់​អ្នក​ហើយ​ ​អ្នក​គួរ​បរិភោគភោជន​ ​ជាទី​សប្បាយ​ ​អ្នក​កុំ​បរិភោគភោជន​មិនជា​ទី​សប្បាយ​ ​ឲ្យ​រីក​ដំបៅ​ឡើយ​ ​អ្នក​គប្បី​លាង​ដំបៅ​ ​តាមកាល​ដ៏​សមគួរ​ផង​ ​គប្បី​លាបមុខ​ដំបៅ​ ​តាមកាល​ដ៏​សមគួរ​ផង​ ​អ្នក​កុំខាន​លាង​ដំបៅ​ ​តាមកាល​ដ៏​សមគួរ​ ​កុំខាន​លាបមុខ​ដំបៅ​ ​តាមកាល​ដ៏​សមគួរ​ ​ឲ្យ​មុខ​ដំបៅ​ដែល​មាន​ខ្ទុះ​ ​និង​ឈាម​រុំ​ជិត​ឡើយ​ ​អ្នក​កុំ​ដើរហាលខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636831711109399362
ទៅកាន់ទំព័រ៖