ព្រះត្រៃបិដក ភាគ ២៦
អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ ឲ្យលំអង គឺធូលី រុំមុខដំបៅឡើយ នែបុរសដ៏ចម្រើន អ្នកគប្បីនៅរក្សាដំបៅផង គប្បីនៅផ្សះដំបៅផង។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សររបស់អាត្មាអញ ពេទ្យវះ បានដកយកចេញហើយ ពិសជាទោស ពេទ្យវះ បាននាំចេញ ឥតមានសេសសល់ហើយ ល្មមមិនមានសេចក្តីអន្តរាយ ដល់អាត្មាអញហើយ។ បុរសនោះ គប្បីបរិភោគភោជន ជាទីសប្បាយ កាលបុរសនោះ បរិភោគតែភោជនជាទីសប្បាយ ដំបៅក៏មិនរីកឡើង ទាំងលាងនូវដំបៅ តាមកាលដ៏សមគួរ ទាំងលាបនូវមុខដំបៅ តាមកាលដ៏សមគួរ កាលបុរសនោះ លាងដំបៅ តាមកាលដ៏សមគួរ លាបមុខដំបៅ តាមកាលដ៏សមគួរហើយ ខ្ទុះ និងឈាម ក៏មិនរួបរឹតមុខដំបៅ បុរសនោះ មិនប្រកប នូវការដើរហាលខ្យល់ និងកំដៅថ្ងៃ កាលបុរសនោះ មិនប្រកប នូវការដើរហាលខ្យល់ និងកំដៅថ្ងៃហើយ លំអងធូលី ក៏មិនបានរុំមុខដំបៅ បុរសនោះ ឈ្មោះថា ជាអ្នករក្សានូវដំបៅផង ជាអ្នកផ្សះនូវដំបៅផង បុរសនោះ បាននាំចេញនូវពិស ជាទោស មិនស្អាត ដែលនៅសេសសល់ ព្រោះសេចក្តីសប្បាយនេះឯង
ID: 636831711371834373
ទៅកាន់ទំព័រ៖