ព្រះត្រៃបិដក ភាគ ២៦

មុខ​ដំបៅ​ក៏​ដុះឡើង​ ​ដោយហេតុ​ទាំងពីរ​នោះ​។​ ​បុរស​នោះ​ ​ក៏​មិនដល់​នូវ​មរណៈ​ ​ឬមិន​ដល់​នូវ​ទុក្ខ​ ​ស្ទើរតែ​មរណៈ​ឡើយ​ ​ព្រោះ​ដំបៅ​ដែល​មាន​សម្បុរថ្ងៃ​ ​ដុះដាល​ឡើង​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​សុ​នក្ខត្ត​ ​មាន​ឧបមេយ្យ​ ​ដូច​ហេតុ​ដែល​នាំឲ្យ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សរ​ ​ព្រះ​សមណៈ​ ​ត្រាស់​ហើយ​ថា​ ​ជា​តណ្ហា​ ​ទោស​ជា​ពិស​ ​គឺ​អវិជ្ជា​ ​តែង​កម្រើក​ឡើង​ ​ដោយ​ឆន្ទ​រាគ​ ​និង​ព្យាបាទ​ ​សរ​ ​គឺ​តណ្ហា​នោះ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​ ​ទោស​ជា​ពិស​ ​គឺ​អវិជ្ជា​ ​អាត្មាអញ​ ​បាន​នាំចេញ​ហើយ​ ​អាត្មាអញ​ ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ហើយ​ ​ដូច្នេះ​ ​រមែង​មាន​។​ ​កាល​គេ​កំពុង​មាន​អធ្យាស្រ័យ​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​អារម្មណ៍​មិនជា​ទី​សប្បាយ​ ​សម្រាប់​អ្នកមាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ ​គឺ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ឃើញ​រូប​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ចក្ខុ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សំឡេង​មិនជា​ទី​សប្បាយ​ ​ដោយ​សោតៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ក្លិន​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ឃានៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​រស​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ជិវ្ហា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ផោដ្ឋព្វៈ​ ​មិនជា​ទី​សប្បាយ​ ​ដោយ​កាយ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ធម្មារម្មណ៍​ ​មិនជា​ទី​សប្បាយ​ ​ដោយចិត្ត​។​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636831711578196176
ទៅកាន់ទំព័រ៖