ព្រះត្រៃបិដក ភាគ ២៦
ម្នាលសុនក្ខត្ត ពាក្យថា ពេទ្យវះដ៏ជំនាញ នុ៎ះ ជាឈ្មោះនៃព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលសុនក្ខត្ត ភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួម ក្នុងផស្សាយតនៈ ទាំង៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬនឹងផ្តេកផ្តួលចិត្ត ទៅក្នុងកិលេស ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលសុនក្ខត្ត ដូចផ្តិលសំរឹទ្ធ ដល់ព្រមដោយពណ៌ ដោយក្លិន ដោយរស តែថា ផ្តិលសំរឹទ្ធនោះ ប្រឡាក់ដោយថ្នាំពិស។ កាលបើមានបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរផឹកទឹក នឹងផ្តិលសំរិទ្ធឯណោះ ដែលខ្លួនដឹងថា អាត្មាអញ ផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនផឹកទឹកនឹងផ្តិលសំរិទ្ធនុ៎ះទេ។
[៧៨] ម្នាលសុនក្ខត្ត សេចក្តីនេះ មានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួម ក្នុងផស្សាយតនៈ ៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ។បេ។ ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលសុនក្ខត្ត ដូចជា
ID: 636831712030152026
ទៅកាន់ទំព័រ៖