ព្រះត្រៃបិដក ភាគ ២៦
អាសិរពិស មានពិសដ៏ពន្លឹក។ កាលបើបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច តើបុរសនោះ គួរហុចដៃទាំងឡាយ ឬហុចមេដៃ ឲ្យដល់អាសិរពិស មានពិសដ៏ពន្លឹកឯណោះ ដែលខ្លួនដឹងថា អាសិរពិសនេះ ចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនហុចឲ្យអាសិរពិសនោះទេ។
[៧៩] ម្នាលសុនក្ខត្ត សេចក្តីនេះ មានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួម ក្នុងផស្សាយតនៈ ៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬផ្តេកផ្តួលចិត្ត ទៅរកកិលេស ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្រ មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សុនក្ខត្តសូត្រ ទី៥។
ID: 636831712328019063
ទៅកាន់ទំព័រ៖