ព្រះត្រៃបិដក ភាគ ២៦

អានេ​ញ្ជ​សប្បាយ​សូត្រ​ ​ទី៦​


 [​៨០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កម្មា​ស​ធម្ម​និគម​ ​របស់​អ្នក​កុរុ​ទាំងឡាយ​ ​ក្នុង​កុរុ​ជនបទ​។​ ​នៅ​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​៨១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាម​ទាំងឡាយ​ ​ជាស​ភាវៈ​មិន​ទៀង​ ​ជា​របស់​ទទេ​ ​ជា​របស់​កុហក​ ​មានការ​វិនាស​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​កាម​នេះ​ ​ដូចជា​វត្ថុ​ដែលគេ​ធ្វើ​ដោយ​ឧបាយកល​(​១​)​ ​ជា​សំដី​របស់​ជនពាល​ ​កាម​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​កាម​ណា​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ក្តី​ ​កាម​សញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​កាម​សញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ក្តី​ ​ទាំង​មួយគូ​នុ៎ះ​ ​ជាទី​នៅ​នៃ​មារ​ ​នុ៎ះ​ជា​វិស័យ​របស់​មារ​ ​នុ៎ះ​ជា​ចំណី​របស់​មារ​ ​នុ៎ះ​ជាទី​គោចរ​ ​របស់​មារ​ ​អកុសល​ ​ដ៏​លាមក​ទាំងនោះ​ ​ដែល​កើតអំពី​ចិត្ត​ ​ទោះជា​អភិជ្ឈា​ក្តី​ ​ព្យាបាទ​ក្តី​ ​
​(​១​)​ ​ឧបាយកល​ ​ដែលគេ​ធ្វើ​ទឹក​ ​ឲ្យ​ទៅជា​កែវមណី​ ​ស្លឹក​ព​ទ្រា​ ​ឲ្យ​ទៅជា​ប្រាក់​ ​បង្ហាញ​អ្នកដទៃ​បាន​ ​យ៉ាងណាមិញ​ ​កាម​ក៏​ដូច្នោះឯង​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636831712753603405
ទៅកាន់ទំព័រ៖