ព្រះត្រៃបិដក ភាគ ២៦

 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​សួរ​និគ្រន្ថ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ ​ក្នុង​សម័យ​ណា​ ​តើ​អ្នក​ទាំងឡាយ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតមក​ ​អំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ឬទេ​ ​មួយទៀត​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​មិន​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ ​ក្នុង​សម័យ​ណា​ ​តើ​អ្នក​ទាំងឡាយ​ ​មិន​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតមក​ ​អំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ទេ​ឬ​។​ ​ពួក​និគ្រន្ថ​ទាំងនោះ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​គោតម​ ​បើ​ពួក​យើង​ ​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ ​ក្នុង​សម័យ​ណា​ ​ពួក​យើង​ ​ក៏​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតមក​ ​អំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ ​បើ​ពួក​យើង​ ​មិន​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ទេ​ ​មិន​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ទេ​ ​ក្នុង​សម័យ​ណា​ ​ពួក​យើង​ ​ក៏​មិន​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតមក​អំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636831621529315674
ទៅកាន់ទំព័រ៖