ព្រះត្រៃបិដក ភាគ ២៦

សា​រម្ភៈ​ ​(​ការ​ប្រណាំងប្រជែង​)​ក្តី​ ​រមែង​ប្រព្រឹត្តទៅ​ ​ក្នុង​កាម​ទាំង​នុ៎ះ​ ​ឯ​កិលេស​ ​ទាំង៣នោះ​ ​រមែង​កើត​ ​ដើម្បី​អន្តរាយ​ ​ដល់​អរិយសាវ័ក​ ​អ្នក​កំពុង​សិក្សា​រឿយ​ៗ​ ​ក្នុង​សាសនា​នេះ​។​
 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ ​ក្នុង​កាម​នោះ​ ​ដូច្នេះ​ថា​ ​កាម​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​កាម​ណា​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ក្តី​ ​កាម​សញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​កាម​សញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បរលោក​ក្តី​ ​ទាំង​មួយគូ​នុ៎ះ​ ​ជាទី​នៅ​នៃ​មារ​ ​នុ៎ះ​ជា​វិស័យ​របស់​មារ​ ​នុ៎ះ​ជា​ចំណី​របស់​មារ​ ​នុ៎ះ​ជាទី​គោចរ​ ​របស់​មារ​ ​អកុសល​ដ៏​លាមក​ទាំងនេះ​ ​ដែល​កើតអំពី​ចិត្ត​ ​ទោះជា​អភិជ្ឈា​ក្តី​ ​ព្យាបាទ​ក្តី​ ​សា​រម្ភៈ​ក្តី​ ​រមែង​ប្រព្រឹត្តទៅ​ ​ក្នុង​កាម​ទាំង​នុ៎ះ​ ​ឯ​កិលេស​ទាំង៣នោះ​ ​រមែង​កើត​ ​ដើម្បី​អន្តរាយ​ ​ដល់​អរិយសាវ័ក​ ​អ្នក​កំពុង​សិក្សា​រឿយ​ៗ​ ​ក្នុង​សាសនា​នេះ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​យក​មហ​គ្គ​ត​ចិត្ត​ដ៏​ទូលាយ​ ​ទៅ​គ្រប​សង្កត់​ ​នូវ​លោក​ ​គឺ​កាមគុណ​ ​អធិដ្ឋាន​ ​(​នូវ​ឈានា​រម្ម​ណ៍​)​ ​ដោយចិត្ត​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះថា​ ​កាលបើ​អាត្មាអញ​ ​យក​មហ​គ្គ​ត​ចិត្ត​(​១​)​ ​ដ៏​ទូលាយ​ ​ទៅ​គ្រប​សង្កត់​ ​នូវ​លោក​ ​គឺ​កាមគុណ​
​(​១​)​ ​រូបាវចរចិត្ត​ ​និង​អរូបាវចរចិត្ត​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636831713108863725
ទៅកាន់ទំព័រ៖