អធិដ្ឋាន (នូវឈានារម្មណ៍) ដោយចិត្តហើយ អកុសល ដ៏លាមកទាំងឡាយណា ដែលកើតអំពីចិត្ត ទោះជាអភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈក្តី អកុសលទាំងនោះ នឹងមិនមានតទៅ មួយទៀត ចិត្តរបស់អាត្មាអញ នឹងមិនមែនជាបរិត្តចិត្តផង
(១) ជាចិត្តប្រមាណមិនបានផង
(២) ជាចិត្តដែលអាត្មាអញ ចម្រើនដោយល្អផង
(៣) ព្រោះលះបង់ នូវអកុសលទាំងនោះ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តរមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ
(៤) កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវអានេញ្ជធម៌
(៥) ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង
(៦) ។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវ អានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា
(៧)ទី១។
(១)- (២)- (៣) កាមាវចរចិត្ត ហៅថា បរិត្តចិត្ត ពាក្យថា មិនមែនជាបរិត្តចិត្ត បានខាងរូបាវចរចិត្ត និងអរូបាវចរចិត្ត តែទាំង៣បទនេះ សំដៅយកលោកុត្តរចិត្ត។ (៤) ហេតុក្នុងទីនេះ សំដៅយក ព្រះអរហត្ត វិបស្សនា ចតុត្ថជ្ឈាន ឬឧបចារ នៃចតុត្ថជ្ឈាន។ (៥) ធម៌មិនញាប់ញ័រ ក្នុងទីនេះ សំដៅយក ចតុត្ថជ្ឈាន។ (៦) បានសម្រេច ព្រះអរហត្ត។ (៧) សេចក្តីប្រតិបត្តិ ជាទីសប្បាយ នៃអានេញ្ជធម៌។