ព្រះត្រៃបិដក ភាគ ២៦
[៨៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណាដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណានីមួយ រូបទាំងអស់ (នោះ) គឺមហាភូតរូប៤ និងរូប
(១) ដែលអាស្រ័យ នូវមហាភូតរូប៤ក្តី។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តរមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់ អានេញ្ជធម៌
(២) ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវអានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះឯង តែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា ទី២។
(១) បានខាងឧបាទាយរូប២៤។ (២) ក្នុងទីនេះ សំដៅយក អាកាសានញ្ចាយតនជ្ឈាន។
ID: 636831714204486391
ទៅកាន់ទំព័រ៖