ព្រះត្រៃបិដក ភាគ ២៦
[៨៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ទៅនៅក្នុងព្រៃក្តី ទៅនៅក្រោមម្លប់ឈើក្តី ទៅនៅក្នុងផ្ទះដ៏ស្ងាត់ក្តី តែងពិចារណា ដូច្នេះថា ធម្មជាតនេះ សូន្យ ចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួនក្តី។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី២។
ID: 636831714987331167
ទៅកាន់ទំព័រ៖