ព្រះត្រៃបិដក ភាគ ២៦
[៨៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា អាត្មាអញ មិនបានឃើញ (នូវខ្លួន) ក្នុងទីបន្តិចបន្តួច មិនបានឃើញ (នូវខ្លួន) ដែលគួរបង្អោនទៅរកកង្វល់ របស់បុគ្គលនីមួយទេ មួយទៀត មិនបានឃើញ (នូវខ្លួន) របស់បុគ្គលដទៃ ក្នុងទីនីមួយ ឯកង្វល់របស់អាត្មាអញ មិនមានឡើយ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី៣។
ID: 636831715221914585
ទៅកាន់ទំព័រ៖