ព្រះត្រៃបិដក ភាគ ២៦

ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​កាល​កាន់​យក​នូវ​បដិសន្ធិ​ ​តែង​កាន់​យក​ក្នុង​ភព​ដ៏​ប្រសើរ​ ​ម្នាល​អានន្ទ​ ​ឯ​ភព​ដ៏​ប្រសើរ​នុ៎ះ​ ​បា​នដ​ល់នេវ​សញ្ញា​នា​សញ្ញា​យត​នភព​។​
 [​៩១​]​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​មិនបាន​ធ្វើ​កម្ម​វដ្តៈ​ ​ក្នុង​កាលមុន​ទេ​ ​វិបាក​វដ្តៈ​ ​ក៏​មិន​គប្បី​មាន​ ​ដល់​អាត្មាអញ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បើ​អាត្មាអញ​ ​មិនបាន​ធ្វើ​កម្ម​វដ្តៈ​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​វិបាក​វដ្តៈ​ ​ក៏​នឹង​មិន​មានដល់​អាត្មាអញ​ ​ក្នុង​អនាគតកាល​ ​ខន្ធ​បញ្ចកៈ​ណា​ ​ដែល​មាន​ ​ដែល​កើត​ ​ក្នុង​កាល​ឥឡូវនេះ​ ​អាត្មាអញ​ ​លះបង់​នូវ​ខន្ធ​បញ្ចកៈ​នោះ​ ​ភិក្ខុ​នោះ​ ​បាន​នូវ​ឧបេក្ខា​ ​(​យ៉ាងនេះ​)​ ​តែ​ភិក្ខុ​នោះ​ ​មិនបាន​ត្រេកអរ​ ​មិនបាន​សរសើរ​ ​នូវ​ឧបេក្ខា​នោះ​ ​មិនបាន​តាំងនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​ស៊ប់​ ​កាលបើ​ភិក្ខុ​នោះ​ ​មិនបាន​ត្រេកអរ​ ​មិនបាន​សរសើរ​ ​នូវ​ឧបេក្ខា​នោះ​ ​មិនបាន​តាំងនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​ស៊ប់​ ​វិញ្ញាណ​ណា​ ​ដែល​មិន​អាស្រ័យ​ ​នូវ​វិបស្សនា​នោះ​ ​វិញ្ញាណ​នោះ​ ​មិនមែន​ជា​ឧបាទាន​ ​របស់​ភិក្ខុ​នោះ​ឡើយ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​មិន​មាន​ឧបាទាន​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636831716315837153
ទៅកាន់ទំព័រ៖