ព្រះត្រៃបិដក ភាគ ២៦

គណ​ក​មោគ្គល្លាន​សូត្រ​ ​ទី៧​


 [​៩៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ឰ​ដ៏​មិគា​រមាតុ​ប្រាសាទ​(​១​)​ ​ក្នុង​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ ​គណ​ក​មោគ្គល្លាន​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​គណ​ក​មោគ្គល្លាន​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិគា​រមាតុ​ប្រាសាទ​នេះ​ ​ប្រាកដជា​មានការ​សិក្សា​ជាលំដាប់​ ​មានការ​ធ្វើជា​លំដាប់​ ​មានផ្លូវ​សម្រាប់​ដើរទៅ​ ​ជាលំដាប់​ ​គឺ​កំណត់​តាំង​អំពី​កាំជណ្តើរ​ជាន់ក្រោម​បំផុត​ឡើង​ទៅ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឯ​ពួក​ព្រាហ្មណ៍​ទាំងនេះ​ ​ក៏​ប្រាកដជា​មានការ​សិក្សា​ជាលំដាប់​ ​មានការ​ធ្វើជា​លំដាប់​ ​មាន​បដិបទា​ជាលំដាប់​ ​ក្នុង​ការ​រៀន​នូវ​វេទមន្ត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឯ​ពួក​ខ្មាន់ធ្នូ​ទាំងនេះ​ ​ប្រាកដ​
​(​១​)​ ​ប្រាសាទ​របស់​នាងវិសាខា​ ​ជា​មាតា​នៃ​មិគា​រកុ​មារ​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636831717211208366
ទៅកាន់ទំព័រ៖