ព្រះត្រៃបិដក ភាគ ២៦

 [​៩៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​អាច​ដើម្បី​បញ្ញត្ត​ ​នូវ​ការសិក្សា​ជាលំដាប់​ ​ការ​ធ្វើជា​លំដាប់​ ​បដិបទា​ជាលំដាប់​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុរស​អ្នកបង្ហាត់​សេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​បាន​នូវ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​តែង​បង្វឹក​បង្ហាត់​ ​ដោយ​ខ្សែបង្ហៀរ​ជាដំបូង​ ​រួច​បង្វឹក​បង្ហាត់​តទៅ​ជាលំដាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​រមែង​ទូន្មាន​ជាដំបូង​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ជា​បុគ្គល​មាន​សីល​ ​ចូរ​ជា​អ្នក​សង្រួម​ ​ក្នុង​បាតិមោក្ខ​សំវរៈ​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​នូវ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បីតែ​បន្តិចបន្តួច​ ​ចូរ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​៩៥​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលណាបើ​ភិក្ខុ​ជា​អ្នកមានសីល​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​នូវ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បីតែ​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​រួចហើយ​ ​តថាគត​ ​ក៏​ទូន្មាន​ភិក្ខុ​នោះ​តទៅ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ជា​អ្នករក្សា​ទ្វា​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​បើ​បានឃើញ​រូប​ដោយ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636831763310715107
ទៅកាន់ទំព័រ៖