ព្រះត្រៃបិដក ភាគ ២៦

ចក្ខុ​ ​កុំ​កាន់​យក​នូវ​និមិត្ត​ ​កុំ​កាន់​យក​នូវ​អនុព្យញ្ជនៈ​ឡើយ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ទាំងឡាយ​ ​ដែល​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ដែល​មិនបាន​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​នុ៎ះ​ ​ព្រោះហេតុតែ​មិនបាន​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​ណា​ ​អ្នក​ចូរ​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​នោះ​ ​ចូរ​រក្សា​នូវ​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​ ​ចូរ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​។​ ​បានឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​បាន​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​បាន​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​បាន​ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​.​.​.​ ​បានដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ ​កុំ​កាន់​យក​នូវ​និមិត្ត​ ​កុំ​កាន់​យក​នូវ​អនុព្យញ្ជនៈ​ឡើយ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​នុ៎ះ​ ​ព្រោះហេតុតែ​មិនបាន​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​ណា​ ​អ្នក​ចូរ​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​នោះ​ ​ចូរ​រក្សា​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​ ​ចូរ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ឥន្ទ្រិយ​ ​គឺ​ចិត្ត​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636831763600921705
ទៅកាន់ទំព័រ៖