ព្រះត្រៃបិដក ភាគ ២៦

 [​៩៦​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលណាបើ​ភិក្ខុ​បាន​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ហើយ​ ​តថាគត​ ​ក៏​ទូន្មាន​ភិក្ខុ​នោះ​តទៅ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ជា​អ្នកដឹង​នូវ​ប្រមាណ​ ​ក្នុង​ភោជន​ ​អ្នក​គប្បី​ពិចារណា​ដោយ​ឧបាយ​ ​ហើយ​បរិភោគ​អាហារ​ ​មិន​គប្បី​បរិភោគ​ ​ដើម្បី​លេង​ ​មិន​គប្បី​បរិភោគ​ ​ដើម្បី​សេចក្តី​ស្រវឹង​ ​មិន​គប្បី​បរិភោគ​ ​ដើម្បី​ប្រដាប់​រាងកាយ​ ​មិន​គប្បី​បរិភោគ​ ​ដើម្បី​ស្អិតស្អាង​កាយ​ ​គប្បី​បរិភោគ​ ​ដើម្បី​តាំងនៅ​ ​ដើម្បី​រស់នៅ​នៃ​កាយ​នេះ​ជា​កំណត់​ ​ដើម្បី​បំបាត់​នូវ​សេចក្តី​លំបាក​ ​ដើម្បី​ទំនុក​បំរុង​ ​ដល់​ព្រហ្មចារ្យ​ ​គប្បី​បរិភោគ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​កំចាត់​បង់​ ​នូវ​វេទនា​ចាស់​ ​គឺ​សេចក្តី​ឃ្លាន​ ​ដែល​មាន​ហើយ​ផង​ ​ទាំង​ញុំាង​វេទនា​ថ្មី​ ​គឺ​ឆ្អែត​ហួសប្រមាណ​ ​មិន​ឲ្យ​កើតឡើង​បាន​ផង​ ​កិរិយា​ប្រព្រឹត្តិ​ទៅ​ ​នៃ​ឥរិយាបថ​ទាំង៤ក្តី​ ​សេចក្តី​មិន​មានទោស​ ​មានការ​មិន​ច្រអូស​កាយ​ ​ច្រអូស​ចិត្តជា​ដើម​ក្តី​ ​កិរិយា​នៅ​សប្បាយ​ ​នឹង​មានដល់​អាត្មាអញ​។​
 [​៩៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលណាបើ​ភិក្ខុ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ហើយ​ ​តថាគត​ ​ក៏​ទូន្មាន​ភិក្ខុ​នោះ​តទៅ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ភ្ញាក់​រលឹក​ ​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អា​វរ​ណី​យ​ធម៌​ទាំងឡាយ​(​១​)​ ​ដោយ​ការ​ចង្រ្កម​ ​ឬ​ការ​អង្គុយ​ក្នុង​វេលា​ថ្ងៃ​ ​
​(​១​)​ ​ធម៌​ជា​គ្រឿង​រារាំង​ចិត្ត​ ​ដូចគ្នានឹង​នី​វរ​ណៈ​ដែរ​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636831764031166314
ទៅកាន់ទំព័រ៖