ព្រះត្រៃបិដក ភាគ ២៦

ចូរ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អា​វរ​ណី​យ​ធម៌​ទាំងឡាយ​ ​ដោយ​ការ​ចង្ក្រម​ ​ឬ​ការ​អង្គុយ​ក្នុង​បឋមយាម​នៃ​រាត្រី​ ​គប្បី​សម្រេច​នូវ​សីហសេយ្យា​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​យកជើង​តម្រួត​លើ​ជើង​ ​មានសតិ​សម្បជញ្ញៈ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ឧដ្ឋានសញ្ញា​ ​(​សំគាល់​ថា​នឹង​ក្រោក​ឡើង​)​ ​ក្នុង​មជ្ឈិមយាម​នៃ​រាត្រី​ ​លុះដល់​បច្ឆិមយាម​នៃ​រាត្រី​ ​ចូរ​ក្រោក​ឡើង​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អា​វរ​ណី​យ​ធម៌​ទាំងឡាយ​ ​ដោយ​ការ​ចង្ក្រម​ ​ឬ​ការ​អង្គុយ​។​
 [​៩៨​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលណាបើ​ភិក្ខុ​បាន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ភ្ញាក់​រលឹក​ហើយ​ ​តថាគត​ ​ក៏​ទូន្មាន​ភិក្ខុ​នោះ​ ​តទៅ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ប្រកបដោយ​សតិ​ ​សម្បជញ្ញៈ​ ​គឺ​ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ដើរ​ឈានទៅមុខ​ ​ឈាន​ថយក្រោយ​ ​ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ក្រឡេក​មើល​ត្រង់​ ​ក្រឡេក​មើល​ចំហៀង​ ​ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​បត់​អវយវៈ​ចូល​ ​លា​អវយវៈ​ចេញ​ ​ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការប្រើ​ប្រាស់​សង្ឃាដិ​ ​បាត្រ​ ​ចីវរ​ ​ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ស៊ី​ ​ផឹក​ ​ទំពា​ ​ក្រេប​ ​ជញ្ជក់​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636831764288341024
ទៅកាន់ទំព័រ៖