ព្រះត្រៃបិដក ភាគ ២៦

ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​បន្ទោបង់​ឧច្ចារៈ​ ​បស្សាវៈ​ ​ធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់​ ​រលឹក​ ​និយាយ​ ​ស្ងៀម​។​
 [​៩៩​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលណាបើ​ភិក្ខុ​បាន​ប្រកបដោយ​សតិ​ ​សម្បជញ្ញៈ​ហើយ​ ​តថាគត​ ​ក៏​ទូន្មាន​ភិក្ខុ​នោះ​ ​តទៅ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ប្រើប្រាស់​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​(​១​)​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ភ្នំ​ ​ព្រៃខ្មោច​ ​ព្រៃ​ឆ្ងាយ​(​២​)​ ​ទីវាល​ស្រឡះ​ ​ទី​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រើប្រាស់​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ភ្នំ​ ​ព្រៃខ្មោច​ ​ព្រៃ​ឆ្ងាយ​ ​ទីវាល​ស្រឡះ​ ​ទី​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្កល់​កាយ​ឲ្យ​ត្រង់​ ​ហើយ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​។​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​នូវ​អភិជ្ឈា​ ​(​កាមច្ឆន្ទៈ​)​ ​ក្នុង​លោក​ ​គឺ​កាយ​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អភិជ្ឈា​ ​លះបង់​នូវ​សេចក្តី​ប្រទូស្ត​ ​គឺ​ព្យាបាទ​ ​មានចិត្ត​មិន​ព្យាបាទ​ ​មានការ​ផ្ចុងផ្តើម​ ​និង​សេចក្តី​អនុគ្រោះ​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​សេចក្តី​ប្រទូស្ត​ ​គឺ​ព្យាបាទ
​(​១​)​ ​ទី​ព្រៃ​ដែល​នៅ​ខាងក្រៅ​សសរ​គោល​របស់​ស្រុក​។​ ​(​២​)​ ​ព្រៃ​ឆ្ងាយ​ ​ព្រៃ​ស្តុក​ ​ព្រៃ​នាំឲ្យកើត​សេចក្តី​ខ្លាច​ ​ព្រៃ​នាំឲ្យកើត​សេចក្តី​ព្រឺរោម​ ​ព្រៃ​ជាទីបំផុត​ ​ព្រៃ​គ្មាន​ផ្លូវ​របស់​មនុស្ស​ ​ព្រៃក​ម្រ​មាន​មនុស្ស​ចូល​ទៅ​។​ ​វិភង្គ​ ​អភិធម្ម​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636831764770688612
ទៅកាន់ទំព័រ៖