ព្រះត្រៃបិដក ភាគ ២៦
ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើអ្នកទាំងឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តីប្រឹងប្រែង ក៏គប្បីតាំងឡើង ក្នុងសម័យនោះ មួយទៀត អ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តីប្រឹងប្រែង ក៏គង់តាំងឡើង ក្នុងសម័យនោះ កាលបើយ៉ាងនេះ ទើបពួកនិគ្រន្ថមានអាយុ គួរនឹងពោលថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ កើតឡើង ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ
ID: 636831622005712923
ទៅកាន់ទំព័រ៖