ព្រះត្រៃបិដក ភាគ ២៦

លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​សេចក្តី​ខ្ជិលច្រអូស​ ​មានចិត្ត​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​មានសតិ​សម្បជញ្ញៈ​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ថីនមិទ្ធៈ​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​សេចក្តី​រាយមាយ​ ​និង​សេចក្តី​រំខានចិត្ត​ ​មានចិត្ត​មិនបាន​រាយមាយ​ ​មានចិត្ត​ខាងក្នុង​ស្ងប់​រម្ងាប់​ហើយ​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​នូវ​វិចិកិច្ឆា​ ​គឺ​សេចក្តី​សង្ស័យ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ​ ​ឥតមាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​។​
 [​១០០​]​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​នូវ​នី​វរ​ណៈ​ ​ទាំង៥នេះ​ ​ដែល​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ ​ជា​ធម្មជាត​ធ្វើ​បញ្ញា​ឲ្យ​មាន​កំឡាំង​ថយ​ ​ហើយក៏​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ព្រោះ​មានចិត្ត​នឿយណាយ​ ​ចាក​បីតិ​។​បេ​។​ ​បាន​ដល់​នូវ​តតិយជ្ឈាន​ ​ព្រោះ​លះបង់​នូវ​សុខៈ​។​បេ​។​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636831765056034933
ទៅកាន់ទំព័រ៖