ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​សេក្ខបុគ្គល​ ​មាន​អរហត្តផល​ចិត្ត​ ​មិនទាន់​បានសម្រេច​នៅឡើយ​ ​កំពុង​ប្រាថ្នា​ ​នូវ​ព្រះនិព្វាន​ជាទី​ក្សេម​ចាក​យោ​គៈ​ ​រក​គុណជាត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​តថាគត​ ​ក៏​តែង​ប្រើ​វាចា​នេះ​ ​ដែល​ជា​ពាក្យ​ប្រៀនប្រដៅ​ ​មាន​ទំនង​បែបនេះ​ ​ចំពោះ​ភិក្ខុ​ទាំងនោះ​។​ ​តែបើ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ ​មាន​អាសវៈ​អស់ហើយ​ ​មាន​ព្រហ្មចរិយៈ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​មាន​សោឡស​កិច្ច​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​បានសម្រេច​ហើយ​ ​មាន​ភវ​សញ្ញោជនៈ​ ​គឺ​តណ្ហា​អស់រលីង​ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​មានធម៌​ទាំងឡាយ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សតិសម្បជញ្ញៈ​ផង​ ​(​តថាគត​ ​ពុំ​បាន​ប្រៀនប្រដៅ​ភិក្ខុ​ទាំងនោះ​ទេ​)​។​
 [​១០១​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​គណ​ក​មោគ្គល្លាន​ព្រាហ្មណ៍​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ចុះ​ពួក​សាវ័ក​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​សុទ្ធតែ​បាន​ព្រះនិព្វាន​ ​ដែល​ជា​គុណជាត​ចប់​កិច្ច​ដោយពិត​ ​ទាំងអស់គ្នា​ឬ​ ​ឬថា​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636831765320760075
ទៅកាន់ទំព័រ៖