ព្រះត្រៃបិដក ភាគ ២៦
ពួកខ្លះមិនបានដែរ។ ម្នាលព្រាហ្មណ៍ ពួកសាវ័ក របស់តថាគត ដែលតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះក៏បានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ពួកខ្លះ ក៏មិនបានដែរ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាព្រះនិព្វានក៏មាន ផ្លូវជាទីទៅកាន់ព្រះនិព្វានក៏មាន ព្រះគោតមដ៏ចំរើន ជាអ្នកកៀរគរ ប្រមូលសត្វក៏មាន ប៉ុន្តែពួកសាវ័ក របស់ព្រះគោតមដ៏ចំរើន ដែលព្រះគោតមដ៏ចំរើន ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ ក៏បានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ពួកខ្លះក៏មិនបាន។
[១០២] ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបចំពោះអ្នកវិញ ក្នុងប្រស្នានុ៎ះ បើអ្នកពេញចិត្តយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះ យ៉ាងនោះចុះ ម្នាលព្រាហ្មណ៍ អ្នកសំគាល់នូវដំណើរនោះ ដូចម្តេច ខ្លួនអ្នកជាបុគ្គលឈ្លាស ក្នុងផ្លូវទៅកាន់ក្រុងរាជគហៈដែរឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងផ្លូវទៅកាន់ក្រុងរាជគហៈដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ដំណើរនោះ ដូចម្តេច បុរសប្រាថ្នានឹងទៅកាន់ក្រុងរាជគហៈ គប្បីមកក្នុងទីនេះ បុរសនោះ ចូលមករកអ្នក
ID: 636831765576844722
ទៅកាន់ទំព័រ៖