ព្រះត្រៃបិដក ភាគ ២៦

ហើយ​សួរ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចម្រើន​ ​ខ្ញុំបាទ​ចង់ទៅ​ក្រុង​រាជ​គ​ហៈ​ ​អ្នក​ចូរ​បង្ហាញផ្លូវ​ ​របស់​ក្រុង​រាជ​គ​ហៈ​ ​ដល់​ខ្ញុំបាទ​។​ ​អ្នក​គប្បី​ប្រាប់​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចម្រើន​ ​អ្នក​ចូរ​មក​ ​នេះ​ផ្លូវ​ទៅ​ក្រុង​រាជ​គ​ហៈ​ ​អ្នក​ចូរ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ចុះ​ ​លុះ​អ្នកដើរ​ទៅតាម​ផ្លូវ​នោះ​មួយរំពេច​ហើយ​ ​នឹង​បានឃើញ​ស្រុក​ឯណោះ​ ​អ្នក​ចូរ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ចុះ​ ​លុះ​អ្នកដើរ​ទៅតាម​ផ្លូវ​នោះ​មួយរំពេច​ហើយ​ ​នឹង​បានឃើញ​និគម​ឯណោះ​ទៀត​ ​អ្នក​ចូរ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ចុះ​ ​លុះ​អ្នកដើរ​ទៅតាម​ផ្លូវ​នោះ​មួយរំពេច​ហើយ​ ​នឹង​បានឃើញ​សួនច្បារ​ជាទី​សប្បាយ​ ​ព្រៃឈើ​ជាទី​សប្បាយ​ ​ភូមិ​ជាទី​សប្បាយ​ ​ស្រះ​បោក្ខរណី​ ​ជាទី​សប្បាយ​ ​របស់​ក្រុង​រាជ​គ​ហៈ​មិនខាន​។​ ​បុរស​នោះ​ ​កាលដែល​អ្នក​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​ក៏​កាន់​យក​ផ្លូវខុស​ ​ហើយ​ដើរឆ្ពោះ​ទៅ​ខាងក្រោយ​វិញ​។​ ​លំដាប់នោះ​ ​បុរស​ជា​គំរប់​ពីរ​ ​ប្រាថ្នា​នឹង​ទៅកាន់​ក្រុង​រាជ​គ​ហៈ​ ​គប្បី​មក​ទៀត​។​ ​បុរស​នោះ​ ​ចូល​មករ​ក​អ្នក​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចម្រើន​ ​ខ្ញុំបាទ​ចង់ទៅ​ក្រុង​រាជ​គ​ហៈ​ ​អ្នក​ចូរ​បង្ហាញផ្លូវ​ ​នៃ​ក្រុង​រាជ​គ​ហៈ​ ​ដល់​ខ្ញុំបាទ​ផង​។​ ​អ្នក​គប្បី​ប្រាប់​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចម្រើន​ ​អ្នក​ចូរ​មក​ ​នេះ​ផ្លូវ​ទៅកាន់​ក្រុង​រាជ​គ​ហៈ​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636831765781506428
ទៅកាន់ទំព័រ៖