ព្រះត្រៃបិដក ភាគ ២៦

អ្នក​ចូរ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ចុះ​ ​លុះ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ហើយ​ ​នឹង​បានឃើញ​ស្រុក​ឯណោះ​ ​អ្នក​ចូរ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ចុះ​ ​លុះ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ហើយ​ ​នឹង​បានឃើញ​និគម​ឯណោះ​ទៀត​ ​អ្នក​ចូរ​ដើរទៅ​តាមផ្លូវ​នោះ​មួយរំពេច​ចុះ​ ​លុះ​អ្នកដើរ​ទៅតាម​ផ្លូវ​នោះ​មួយរំពេច​ហើយ​ ​នឹង​បានឃើញ​នូវ​សួនច្បារ​ជាទី​សប្បាយ​ ​ព្រៃឈើ​ជាទី​សប្បាយ​ ​ភូមិ​ជាទី​សប្បាយ​ ​ស្រះ​បោក្ខរណី​ ​ជាទី​សប្បាយ​ ​របស់​ក្រុង​រាជ​គ​ហៈ​មិនខាន​។​ ​បុរស​នោះ​ ​កាលបើ​អ្នក​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​ក៏​ដើរទៅ​កាន់​ក្រុង​រាជ​គ​ហៈ​ ​ដោយ​សួស្តី​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​ក្រុង​រាជ​គ​ហៈ​ ​ក៏​មាន​ ​ផ្លូវ​សម្រាប់​ទៅ​ក្រុង​រាជ​គ​ហៈ​ក៏​មាន​ ​អ្នកជា​អ្នកបង្ហាញ​ផ្លូវ​ក៏​មាន​ ​ប៉ុន្តែ​កាលដែល​អ្នក​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​បុរស​ម្នាក់​បែរជា​កាន់​យក​ផ្លូវខុស​ ​ដើរឆ្ពោះ​មុខ​ទៅ​ខាងក្រោយ​វិញ​ ​ឯ​បុរស​ម្នាក់ទៀត​ ​បាន​ដើរទៅ​ដល់​ក្រុង​រាជ​គ​ហៈ​ ​ដោយ​សួស្តី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​រឿង​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ធ្វើ​ដូចម្តេច​កើត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ជា​អ្នក​ប្រាប់ផ្លូវ​ប៉ុណ្ណោះទេ​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636831765990238367
ទៅកាន់ទំព័រ៖