ព្រះត្រៃបិដក ភាគ ២៦

ជា​អ្នក​ល្មោភ​ច្រើន​ ​ជា​អ្នក​ប្រព្រឹត្ត​ធូរ​ ​ជា​ប្រធាន​ក្នុង​ការ​បន្ធូរបន្ថយ​ព្យាយាម​ ​ដាក់ធុរៈ​ចោល​ក្នុង​ទីស្ងាត់​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ ​ក្នុង​អំពើថោកទាប​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​មានចិត្ត​មិនបាន​តម្កល់​មាំ​ ​មានចិត្ត​វិល​ខុស​ ​ឥត​បញ្ញា​ ​ជា​អ្នក​ល្ងង់ខ្លៅ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនបាន​នៅ​រួម​ជាមួយនឹង​បុគ្គល​ទាំងនោះ​ទេ​។​ ​ឯ​កុលបុត្រ​ទាំងឡាយ​ណា​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​សទ្ធា​ ​មិនជា​អ្នកលេង​ ​មិនបាន​បិទបាំង​ទោស​ខ្លួន​ ​មិនជា​អ្នក​បញ្ឆោត​ ​មានចិត្ត​មិនបាន​រាយមាយ​ ​មិន​មាន​មានះ​ដុះឡើង​ ​មិន​មានចិត្ត​ឃ្លេងឃ្លោង​ ​មិន​មាន​មាត់រឹង​ ​មិន​មាន​វាចា​រោយរាយ​ ​ជា​អ្នករក្សា​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ភ្ញាក់​រលឹក​ ​ជា​អ្នក​រមិលមើល​ក្នុង​សមណធម៌​ ​មាន​សេចក្តី​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ ​មិនជា​អ្នក​ល្មោភ​ច្រើន​ ​មិនបាន​ប្រព្រឹត្ត​ធូរ​ ​ដាក់ធុរៈ​ក្នុង​ការ​បន្ធូរបន្ថយ​ព្យាយាម​ចោល​ ​ជា​ប្រធាន​ក្នុង​ទីស្ងាត់​ ​មាន​ព្យាយាម​តឹងតែង​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​មានសតិ​តម្កល់​ខ្ជាប់​ ​ដឹងខ្លួន​ ​មានចិត្ត​តម្កល់​មាំ​ ​មានចិត្ត​ប្រកបដោយ​អារម្មណ៍​តែមួយ​ ​មាន​បញ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​រមែង​នៅ​រួម​ជាមួយនឹង​កុលបុត្រ​ទាំងនោះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូចជា​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636831766656396469
ទៅកាន់ទំព័រ៖