ព្រះត្រៃបិដក ភាគ ២៦

ក្លិន​នៃ​ឫស​ ​ឬ​មើម​ ​ណា​នីមួយ​ ​ឫស​ស្គារ​ ​ប្រាកដជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫស​ ​ឬ​មើម​ ​ទាំងអម្បាល​នោះ​ ​ក្លិន​នៃ​ខ្លឹម​ណា​នីមួយ​ ​ខ្លឹមចន្ទន៍​ក្រហម​ ​ប្រាកដជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម​ទាំងអម្បាល​នោះ​ ​ក្លិន​ផ្កា​ណាមួយ​ ​ផ្កាម្លិះ​លា​ ​ប្រាកដជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំងអម្បាល​នោះ​ ​យ៉ាងណាមិញ​ ​ឱវាទ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​ធម៌​ជា​គ្រឿង​ដុសខាត់​ចិត្ត​ ​នៃ​សត្វ​ដទៃ​ ​(​ឲ្យ​ស្អាត​)​ ​ក៏​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់​ ​ឬ​បើក​នូវ​វត្ថុ​ដែលគេ​បិទបាំង​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ប្រេង​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​អ្នកមាន​ភ្នែក​ ​រមែង​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទាំង​ព្រះធម៌​ ​ទាំង​ព្រះភិក្ខុ​សង្ឃ​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​ជាដើម​ទៅ​។​

​ចប់​ ​គណ​ក​មោគ្គល្លាន​សូត្រ​ ​ទី៧​។​

ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636831766911191042
ទៅកាន់ទំព័រ៖