ព្រះត្រៃបិដក ភាគ ២៦

គោបក​មោគ្គល្លាន​សូត្រ​ ​ទី៨​


 [​១០៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ទៅ​ ​មិនទាន់​បាន​យូរប៉ុន្មាន​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជ​គ​ហៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះរាជា​ទ្រង់ព្រះ​នាម​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្រ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​រង្កៀស​នឹង​ព្រះរាជា​ទ្រង់​ព្រះ​នាម​ប​ជ្ជោ​ត​ ​ក៏​ទ្រង់​ត្រាស់​ឲ្យ​រៀបចំ​ក្រុង​រាជ​គ​ហៈ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ស្លៀក​ស្បង់​ប្រដាប់ដោយ​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​ក្រុង​រាជ​គ​ហៈ​ ​ដើម្បី​បិណ្ឌបាត​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ការ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជ​គ​ហៈ​ ​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅត្រង់​ទី​ធ្វើការងារ​ ​របស់​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​ ​និង​ទី​ដែល​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​នៅ​សិន​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ចូល​ទៅត្រង់​ទី​ធ្វើការងារ​ ​របស់​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​ ​និង​ទី​ដែល​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​នៅ​។​ ​ឯ​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​ ​បានឃើញ​ព្រះ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636831767260311011
ទៅកាន់ទំព័រ៖