ព្រះត្រៃបិដក ភាគ ២៦
អានន្ទមានអាយុ មកអំពីចម្ងាយ លុះបានឃើញហើយ ក៏ពោលទៅនឹងព្រះអានន្ទមានអាយុ ដូច្នេះថា សូមព្រះអានន្ទដ៏ចម្រើន និមន្តមក ព្រះអានន្ទដ៏ចំរើន និមន្តមកជាការល្អ ព្រោះព្រះអានន្ទដ៏ចម្រើន ខានធ្វើបរិយាយ ដើម្បីនិមន្តមកក្នុងទីនេះ អស់កាលយូរហើយ សូមព្រះអានន្ទដ៏ចម្រើនគង់ចុះ នេះអាសនៈ ដែលខ្ញុំក្រាលទុក។ ព្រះអានន្ទមានអាយុ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍ក្រាលទុក។ ឯគោបកមោគ្គល្លានព្រាហ្មណ៍ ក៏កាន់យកនូវអាសនៈ ដ៏ទាបមួយ ហើយអង្គុយនៅ។
[១០៦] លុះគោបកមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចម្រើន អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌
(១) ទាំងឡាយណា ភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មានដែរឬទេ។
(១) សំដៅយកសព្វញ្ញុតញ្ញាណ។
ID: 636831767609120961
ទៅកាន់ទំព័រ៖