ព្រះត្រៃបិដក ភាគ ២៦

ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ ​ក្នុង​សម័យ​ណា​ ​អ្នក​ទាំងឡាយ​ ​ក៏​ទទួល​ទុក្ខវេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​មិន​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ ​ក្នុង​សម័យ​ណា​ ​អ្នក​ទាំងឡាយ​ ​ក៏​ទទួល​ទុក្ខវេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​អ្នក​ទាំងឡាយ​នោះ​ ​កាល​ទទួល​ទុក្ខវេទនា​ ​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ប្រឹងប្រែង​ ​ដោយខ្លួនឯង​ ​ឈ្មោះថា​ ​ប្រកាន់​ខុស​ ​ព្រោះ​សេចក្តី​ល្ងង់​ ​ព្រោះ​ការ​មិនដឹង​ ​ព្រោះ​សេចក្តី​ភាន់ច្រឡំ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួលអារម្មណ៍​ណាមួយ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ ​កើតឡើង​ ​ព្រោះហេតុតែ​កម្ម​ដែល​ខ្លួន​ធ្វើ​ទុក​ ​ក្នុង​កាលមុន​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636831622232075870
ទៅកាន់ទំព័រ៖