ព្រះត្រៃបិដក ភាគ ២៦
ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា សូម្បីភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មិនមានទេ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើតផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវ ដែលគេមិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមជាខាងក្រោយ។ នេះឯងពាក្យជាចន្លោះ ដែលព្រះអានន្ទមានអាយុ ធ្វើមិនទាន់ស្រេច ជាមួយនឹងគោបកមោគ្គល្លានព្រាហ្មណ៍នៅឡើយ។
[១០៧] លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ កាលដែលត្រួតត្រាការងារក្នុងរាជគហៈ ក៏ដើរចូលទៅត្រង់ទីធ្វើការងារ របស់គោបកមោគ្គល្លានព្រាហ្មណ៍ និងទីដែលព្រះអានន្ទមានអាយុគង់នៅ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរ
ID: 636831767861485396
ទៅកាន់ទំព័រ៖