ព្រះត្រៃបិដក ភាគ ២៦

លោកម្ចាស់​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​យើង​ទាំងឡាយ​ ​គប្បី​ប្រតិបត្តិ​តាម​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​សូម្បី​ជា​ភិក្ខុ​មួយ​រូប​ ​ដែល​សង្ឃ​បាន​សន្មត​ហើយ​ ​ឬ​ដែល​ពួក​ភិក្ខុ​ជា​ថេរៈ​ច្រើន​អង្គ​ ​បាន​តាំង​ទុក​ហើយ​ថា​ ​ភិក្ខុ​នេះ​ ​អំណឹះ​អំពី​ព្រះមានព្រះភាគ​ទៅ​ ​នឹង​បាន​ជាទី​ពឹង​ ​នៃ​យើង​ទាំងឡាយ​ ​ដូច្នេះ​ ​មិន​មាន​ទេ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាលបើ​មិន​មាន​ទីពឹង​យ៉ាងនេះ​ហើយ​ ​ចុះ​ធម៌​ដូចម្តេច​ ​ដែល​ជាហេតុ​នាំឲ្យកើត​ធម៌​សាមគ្គី​បាន​ ​លោកម្ចាស់​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ទាំងឡាយ​ ​មិនមែន​ជា​ឥត​ទីពឹង​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ទាំងឡាយ​ ​ប្រកបដោយ​ទីពឹង​ ​គឺ​មានធម៌​ជាទី​ពឹង​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​ត្រូវ​យល់​ដូចម្តេច​។​
 [​១១១​]​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​បញ្ញត្ត​សិក្ខាបទ​ទុក​ហើយ​ ​បាន​សំដែង​បាតិមោក្ខ​ ​ដល់​ភិក្ខុ​ទាំងឡាយ​រួចហើយ​ ​យើង​ទាំងឡាយ​នោះ​ ​មាន​ប៉ុន្មាន​រូប​ ​ក៏​ចូល​ទៅ​អាស្រ័យ​នៅនឹង​គា​មក្ខេ​ត្ត​មួយ​ ​ប្រជុំ​គ្នា​ទាំងអស់​ ​ក្នុង​កន្លែង​មួយ​ ​នា​ថ្ងៃឧបោសថ​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ភិក្ខុ​ណា​ ​ចាំស្ទាត់​នូវ​បាតិមោក្ខ​នោះ​ ​ក៏​នាំគ្នា​អារាធនា​ភិក្ខុ​នោះ​ ​(​ឲ្យ​សូត្រ​)​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636831769085405400
ទៅកាន់ទំព័រ៖