ព្រះត្រៃបិដក ភាគ ២៦
កាលបើបាតិមោក្ខនោះ ភិក្ខុកំពុងសូត្រ ភិក្ខុណា ត្រូវអាបត្តិ ឬប្រព្រឹត្តកន្លង (បញ្ញត្តិ) យើងទាំងឡាយ តែងញុំាងភិក្ខុនោះ ឲ្យធ្វើតាមធម៌ តាមពាក្យប្រៀនប្រដៅ ព្រោះហេតុនោះតាមពិត លោកដ៏ចម្រើនទាំងឡាយ មិនបានញុំាងភិក្ខុនោះឲ្យធ្វើទេ គឺធម៌ (ច្បាប់) ញុំាងភិក្ខុនោះឲ្យធ្វើ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះភិក្ខុសូម្បីមួយរូប ដែលលោកម្ចាស់ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង តើមានដែរឬទេ។ ម្នាលព្រាហ្មណ៍ ភិក្ខុសូម្បីមួយរូប ដែលយើងទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង មានដែរ។
[១១២] កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតមដ៏ចម្រើន អង្គនោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍
ID: 636831769344930244
ទៅកាន់ទំព័រ៖