ព្រះត្រៃបិដក ភាគ ២៦
ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង តើមានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ភិក្ខុសូម្បីមួយរូប ដែលយើងទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង មានដែរ។ បពិត្រព្រះអានន្ទដ៏ចម្រើន សេចក្តីនៃភាសិតនេះ ត្រូវយល់ដូចម្តេច។
[១១៣] ម្នាលព្រាហ្មណ៍ បសាទនីយធម៌ (ធម៌ជាទីតាំងនៃសេចក្តីជ្រះថ្លា)១០យ៉ាង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ រមែងមាន បសាទនីយធម៌ទាំងនោះឯង មាននៅក្នុងភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ ក៏តែងនៅអាស្រ័យនឹងភិក្ខុនោះ ឯបសាទនីយធម៌ ទាំង១០យ៉ាងនោះ តើដូចម្តេច ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច តែងសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១។
ID: 636831769851309207
ទៅកាន់ទំព័រ៖