ព្រះត្រៃបិដក ភាគ ២៦

ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​និយាយ​យ៉ាងនេះ​ ​ក៏​មិនបាន​ជួបប្រទះ​ ​នឹង​ពាក្យ​តទល់​ ​ដែល​ប្រកបដោយ​ធម៌​ណាមួយ​ ​អំពី​ពួក​និគ្រន្ថ​ឡើយ​។​ ​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​បាន​សួរ​ពួក​និគ្រន្ថ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កម្ម​ណា​ ​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​បរលោក​វិញ​ ​ដូច្នេះ​បាន​ឬទេ​។​ ​ពួក​និគ្រន្ថ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ចុះ​កម្ម​ណា​ ​ដែល​ឲ្យផល​ ​ក្នុង​បរលោក​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​បច្ចុប្បន្ន​វិញ​ ​ដូច្នេះ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កម្ម​ណា​ ​ឲ្យផល​ជា​សុខ​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636831622515572085
ទៅកាន់ទំព័រ៖