ព្រះត្រៃបិដក ភាគ ២៦
ដើរទៅលើទឹក ក៏មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ហោះទៅក្នុងអាកាសទាំងភ្នែន ដូចជាបក្សីសកុណជាតិក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន១។ ភិក្ខុមានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងនូវសោតធាតុ ជារបស់មនុស្សធម្មតា តែងឮនូវសំឡេងទាំងពីរ គឺសំឡេងជាទិព្វ និងសំឡេងជារបស់មនុស្សធម្មតា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី១។ ភិក្ខុកំណត់ដឹងចិត្ត នៃពួកសត្វដទៃ នៃបុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន។ ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី
ID: 636831770278893664
ទៅកាន់ទំព័រ៖