ព្រះត្រៃបិដក ភាគ ២៦
ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ចិត្តដែលរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែលជាមហគ្គតៈ (ចិត្តដល់នូវភាពជាធំ បានដល់រូបាវចរៈ និងអរូបាវចរៈ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺកាមាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ។ ចិត្តដែលជាសឧត្តរៈ គឺជាកាមាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺជារូបាវចរៈ និងអរូបាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ។ ចិត្តដែលតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តដែលមិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំ។ ចិត្តដែលរួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ១។ ភិក្ខុរលឹកឃើញនូវបុព្វេនិវាស គឺរលឹកឃើញនូវខន្ធដែលខ្លួនធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុន ជាច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ
ID: 636831770493305927
ទៅកាន់ទំព័រ៖