ព្រះត្រៃបិដក ភាគ ២៦

១សែន​ជាតិ​ខ្លះ​ ​សំ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​វិ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​សំ​វដ្ត​វិ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ទៅ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ទៀត​ ​ដែល​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​។​ ​ភិក្ខុ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ១​។​ ​ភិក្ខុ​មាន​ចក្ខុ​ទិព្យ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636831770706418117
ទៅកាន់ទំព័រ៖