ព្រះត្រៃបិដក ភាគ ២៦

មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​តែង​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន១​។​ ​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​នៃ​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំងបួន១​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ ​បសាទ​នី​យ​ធម៌​ ​១០ប្រការ​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​បសាទ​នី​យ​ធម៌​ទាំងនេះ​ ​មាននៅ​ក្នុង​ភិក្ខុ​ណា​ ​ក្នុង​កាល​ឥឡូវនេះ​ ​យើង​ទាំងឡាយ​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​គោរព​ហើយ​ ​ក៏​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ​។​
 [​១១៤​]​ ​កាល​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ហើយ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ក៏​ប្រឹក្សា​នឹង​ឧប​នន្ទ​សេនាបតី​ថា​ ​ម្នាល​សេនាបតី​ ​អ្នក​សំគាល់​នូវ​សេចក្តី​នោះ​ ​ដូចម្តេច​ ​បើ​លោក​ដ៏​ចម្រើន​ទាំងនេះ​ ​ធ្វើសក្ការៈ​នូវ​បុគ្គល​ ​ដែល​គួរ​ធ្វើសក្ការៈ​ ​ធ្វើការ​គោរព​នូវ​បុគ្គល​ដែល​គួរ​គោរព​ ​រាប់អាន​ ​នូវ​បុគ្គល​ដែល​គួរ​រាប់អាន​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636831770981733864
ទៅកាន់ទំព័រ៖